ទាហាន​ថៃ​បានវាយ​ប្រហារ​មកលើ​កម្ពុជា​ចូលដល់​ថ្ងៃទី១០​

ដោយ ប៉ែន បូណា

​កងយោធពល​​ខេមរ​ភូមិន្ទ​​​នៅ​ក្នុង​តំបន់​ជិត​ព្រំដែន​ខ្មែរ-ថៃ ©​ Reuters/Khem Sovannara

កងយោធពល ខេមរ ភូមិន្ទ នៅ ក្នុង តំបន់ ជិត ព្រំដែន ខ្មែរ-ថៃ © Reuters/Khem Sovannara

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​គឺជា​ថ្ងៃ​ទី​១០​ហើយ​ដែល​ទាហាន​ ឈ្លានពាន ​ថៃ​បាន​វាយ​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តាមាន់ ​និង​តាក្របី​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ​គ្រាប់​កាំ​ភ្លើង​ផ្លោង​និង​គ្រាប់​បែក​ដៃ​របស់​ថៃ​បាន​បាញ់​ស្រោច​មកលើ​ ខ្សែត្រៀម​ជួរមុខ​របស់​កងទ័ព​កម្ពុជា​ ចាប់​តាំង​ពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០​មេសា​រហូត​ដល់​ម៉ោង​៥​ ទៀបភ្លឺ​ថ្ងៃ​ទី​១​ខែ​ឧសភា​នេះ។ ​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ទាំងពីរ​លើក​ត្រូវ​បាន​បំពាន​ដោយ​គ្មាន​ ញញើត​ដោយ​ទាហាន​ថៃ​ ពោលគឺ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ធ្វើ​នៅ​ពេល​ថ្ងៃ​ តែ​ទាហាន​ថៃ​បាញ់​មក​លើ​កងទ័ព​កម្ពុជា​នៅ​ពេល​យប់​។​ នៅ​មិន​ទាន់​មាន​ការ​ចរចា​គ្នា​ថ្មី​ទៀត​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ទាហាន​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ជាថ្មី​ទៀត​មក​លើ​កងទ័ព​កម្ពុជា​កាល​ពី ​យប់​ថ្ងៃ​ទី​៣០​មេសា​រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១​ឧសភា​នេះ​ទោះបី​ ជា​ភាគី​ទាំងពីរ​បាន​ចរចា​និង​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ចំនួន​ពីរ​លើក​ហើយ​ ក៏ដោយ។ ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ទាហាន​ថៃ​នៅតែ​បន្ត​ឈ្លានពាន​មក​លើ​កងយោធពល​ខេមរ​ភូមិន្ទ​​នៅ​ក្នុង​តំបន់​ ប្រាសាទ​តាមាន់​និង​តាក្របី​ក្នុង​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧត្តរមានជ័យ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ឱ្យ​ដឹង​ថា ​ចាប់​ពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០​មេសា​រហូត​ដល់​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ​អាទិត្យ ​ទី​១​ឧសភា​នេះ ​ទាហាន​ថៃ​បាន​បាញ់​ផ្លោង ​កាំភ្លើង​ត្បាល់​៨១ ​មម ​និង​បាន​បោក​គ្រាប់បែក​នៅ​ខាង​មុខ​ខ្សែត្រៀម​កងយោធពល​ខេមរ​ភូមិន្ទ​ជា​បន្ត ​បន្ទាប់​។ ​យ៉ាងណា​ក៏ដោយ​ ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ទៀត​ថា​ កងទ័ព​កម្ពុជា​នៅតែ​គោរព​និង​អនុវត្ត​លទ្ធផល​នៃ​កិច្ច​ចរចា​ទាំងពីរ​លើក​ ស្តីពី​ការ​ឈប់​បាញ់​គ្នា។ ​ប៉ុន្តែ កងយោធពល​ខេមរភូមិន្ទ​នៅតែ​ប្រកាន់​ខ្ជាប់​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ និង​ការពារ​បូរណភាព​ទឹកដី ​ព្រមទាំង​រក្សា​ឱ្យបាន​ទីតាំង​ឈរ​ជើង​ក្នុង​តំបន់​ស្រប​ច្បាប់​របស់​ខ្លួន។

សូម​បញ្ជាក់​ថា ​កិច្ចចរចា​រវាង​មេទ័ព​ថ្នាក់​ភូមិភាគ​កម្ពុជា​និង​ថៃ​បាន​ធ្វើ​ឡើង​ចំនួន​ ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​ទី​២៨​និង​២៩​មេសា​នៅ​ឯ​តំបន់​អូរស្មាច់។ ​កិច្ចចរចា​បាន​នាំដល់​ការ​ព្រមព្រៀង​ឈប់​បាញ់​ និង​ឈប់​ចល័ត​កម្លាំង​ទ័ព។ ​ប៉ុន្តែ ​បន្ទាប់​ពី​ការ​ចរចា​នៅ​ពេល​ថ្ងៃ​ទាហាន​ថៃ​បាន​បើក​វាយ​ប្រហារ​មក​លើ​ កម្ពុជា​ដដែល​នៅ​ពេល​យប់។ ​សកម្មភាព​ដដែល​នេះ​បាន​កើត​ឡើង​ម្តង​ទៀត​កាលពី​យប់​មិញ។

ការ​វាយប្រហារ​របស់​សៀម​បាន​ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន ​រួមទាំង​ដំណាំ​ដាំដុះ ​និង​សត្វ​ពាហនៈ​នៅ​តាម​តំបន់​ព្រំដែន​ត្រូវ​បាន​ខូចខាត ​បំផ្លិច​បំផ្លាញ ​ឆេះ​និង​បាត់បង់។ ​ប្រជាពលរដ្ឋ​ភៀសសឹក​បាន​កើន​ដល់​ជាង ​៤៥ ០០០ ​នាក់​ដែល​ភាគច្រើន​ជា​កុមារ​ ស្ត្រី ​និង​មនុស្ស​ចាស់។​ សាលារៀន ​មណ្ឌល​សុខភាព​ និង​រដ្ឋបាល​សាធារណៈ​នៅ​តំបន់​ជាយដែន​ខេត្ត​ឧត្តរមានជ័យ​បាន​បិទ​ទ្វារ។

ជនភៀសសឹក​ជាច្រើន ​ជាពិសេស​កុមារ​កំពុង​កើត​ជំងឺ។ ​មាន​ជនភៀសសឹក​យ៉ាង​ហោច​ណាស់​ក៏​៣​នាក់​ដែរ​ទទួល​រង​របួស​ដោយ​គ្រាប់​ផ្លោង​ របស់​ថៃ​ក្នុង​នោះ​មាន​កុមារី​ម្នាក់​ផង។ ដោយ​អស់​សង្ឃឹម​នឹង​ការចរចា​ទ្វេភាគី ​កម្ពុជា​កំពុង​រង់ចាំ​ចំណាត់ការ​បន្ទាន់​របស់​តុលាការ​អន្តរជាតិ​ក្រុង​ ឡាអេ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: