ត្រូវធ្វើយ៉ាងម៉េចទៅ ???

Wondering

Wondering

ទីកន្លែងស្អាតមានប្រយោជន៍អីទៅ បើមនុស្សមិនស្អាត?  តើយើងយកតម្លៃធ្វើអ្វី បើតម្លៃនោះមិនបានផ្ដល់ឲ្យនូវសុភមង្គល? តើត្រូវនិយាយយ៉ាងណា និងរស់នៅសម្របខ្លួនដូចម្ដេចទៅ នៅក្នុងសង្គមដ៏ច្របូកច្របល់ ពពាក់ពពូន ពោរពេញទៅដោយភាពអន្ធការ ស្ដាប់លេងឮ?  នៅពេលចិត្ដមិនអស្ចារ្យ តើមានអ្វីអស្ចារ្យទៅ? ត្រូវធ្វើយ៉ាងម៉េចទៅ អ្នកអាចជួយបំភ្លឺបានទេ?

Advertisements
Comments
3 Responses to “ត្រូវធ្វើយ៉ាងម៉េចទៅ ???”
  1. achharia says:

    -ត្រូវនឹងសំនួរទីមួយ ខ្ញុំគិតថាទីកន្លែងស្អាតក៏អាចដាស់សតិមនុស្សស្មោកគ្រោក
    អោយចេះសំអាតខ្លួនអោយសមទៅតាមទីកន្លែងស្អាតនោះបានដែរ ។ តើមនុស្ស
    ស្មោកគ្រោក គ្មានអោកាសណាបានលាងជំរះខ្លួនអោយបានស្អាតបាតវិញទេឬ ?

    -គ្នានតំលៃណាដែលគ្មានផលប្រយោជន៍ឬគ្មានផលវិជ្ជមានក្នុងនោះទេ ។

    -មានសុភាសិតខ្មែរខ្លះចែងថា ចូលស្ទឹងអោយតាមបត់ ;
    ស្លូតស្លាប់ វៀចវេរមានភ័ព អាយុយឺនយូរ ។
    ​ មនុស្ស ពេលពោះឃ្លានគ្មានត្រចៀកទេ ហើយព្រះក៏អយុត្តិធម៌ដែរ
    ចែកទ្រព្យសម្បត្តិធម្មជាតិដល់មនុស្សលើលោកមិនស្មើគ្នាទេ ។

    -នៅពេលចិត្តមិនអស្ចារ្យ គឺកាលៈទេសៈហើយដែលកំពុងអស្ចារ្យនោះ ។

    -នេះគ្រាន់តែជាការសាកល្បងឆ្លើយបញ្ច្រាសទៅនឹងសំនួរខាងលើ
    ដើម្បីជៀសវាងភាពហៃអើៗផង ផ្គូផ្គងគំនិតគ្នាមើលផង 🙂

    មនុស្សលើភពផែនដីនេះមិនទាន់ចេះនាំគ្នារស់ ​ចែកគ្នារស់អោយបាន
    សុខស្រួលប្រហែលៗគ្នាទេ ដរាបណានៅមានខ្សែព្រំដែនរវាងប្រទេស
    រៀងៗខ្លួននោះ ។ អ្នកឆ្លាតនៅតែកេងយកចំណេញពីអ្នកល្ងង់នៅឡើយ !

    • សូមអរគុណច្រើនដេលបានឆ្លើយយ៉ាងក្បោះក្បាយ។ ខ្ញុំសុំសួរថា តើកសាងមនុស្ស/បណ្តុះបណ្ដាលមនុស្ស និងការកសាងទីកន្លែង មួយណាសំខាន់ជាង? ហើយចុះបើក្នុងវិមានដ៏ស្អាតនោះៗពោពេញទៅដោយមនុស្សមិនមានចិត្ដល្អ ប្រព្រឹត្ដិនូវអំពើអកុសល ពេលនោះយើងត្រូវធ្វើយ៉ាងម៉េច? ដើរចេញ​ ឬបំផ្លាទីកន្លែងនោះចោល? តើក្នុងលោកមានតម្លៃដែលមិនផ្ដល់ឲ្យនូវសុភមង្គលដែរឬទេ? នៅពេលដែលចិត្ដមិនអស្ចារ្យចំពោះអ្វីៗនៅជុំវិញខ្លួន មានវត្ថុ បរិយាកាស និងស្ថានភាពជាដើម តើវត្ថុ បរិយាកាស និងស្ថានភាពជាដើមនោះៗនៅអស្ចារ្យបានដែរអត់? សូមទោស ខ្ញុំសួរសំណួរស្រមើស្រមៃច្រើនពេកហើយ។

      • achharia says:

        ខ្ញុំសាកល្បងឆ្លើយបាន តែមិនមានន័យថាខ្ញុំចេះពូកែអីទេ មើលតែចំលើយ
        ទៅដឹងហើយ ថាខ្ញុំចេះអីប៉ុណ្ណានោះ …តែខ្ញុំចង់ហាត់គិតពិចារណាជាលំហាត់
        សំរាប់ខួរក្បាលកុំអោយនៅទំនេរស្ទក់ៗពេកផង ។

        កសាងនិងបណ្ដុះបណ្ដាលមនុស្សសំខាន់ជាង តែគេគួរកសាងទីកន្លែងមុន ។
        របស់សំខាន់ មិនចាំបាច់តែត្រូវធ្វើមុនទេ ចំនុចសំខាន់នៅកណ្ដាលទី ឬនៅ
        ចុងបញ្ចប់ក៏មាន ។

        បើខ្ញុំ មិនបំផ្លាញ​ហើយក៏មិនដើរចោល ប៉ុន្តែរកមធ្យោបាយជួយពួកគេទៅតាមលទ្ធភាព ។

        ខ្ញុំមិនចង់ជឿថាមានទេ ។ បើមាន​ គឺជាការអោយតំលៃខុស ។

        សំនួរចុងក្រោយ ខ្ញុំអត់សូវយល់ច្បាស់ទេ ។
        ចិត្តមិនអស្ចារ្យចំពោះអ្វីៗនៅជុំវិញខ្លួន តើចងមានន័យថា
        យល់ថាអ្វីៗនៅជុំវិញខ្លួនមិនអស្ចារ្យ មែនទេ ?
        បើដូចហ្នឹងមែន ចំពោះយើងមិនអស្ចារ្យ តែវានៅអស្ចារ្យចំពោះអ្នកផ្សេងបានដែរ ។

        អោយឧទាហរណ៍មួយមក ឬដាក់សំនួរហ្នឹងជាភាសាអង់គ្លេស ក្រែងខ្ញុំចាប់យល់បានជាង ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: