Want to ride a hors?

សេះជាយានជំនិះរបស់អ្នកចម្បាំងពីជំនាន់ដើម។  សេះនៅស្រុកយើងមិនធំដូចសេះនៅលោកខាងលិចទេ ជាពិសេសគឺនៅសហរដ្ឋអាមេរិក។  ខ្ញុំសូមនាំមកនូវសេះមួយចំនួនដែលខ្ញុំពេញចិត្ដ។  សូមទស្សនាដោយរីករាយ។

This slideshow requires JavaScript.

  ខាងក្រោមនេះគឺជារូបសេះស្រុកយើង

សូមចុចដើម្បីមើលរួប ស្ដាប់ចម្រៀង។

Advertisements
Comments
16 Responses to “Want to ride a hors?”
  1. Lovepeehs05 says:

    ខ្ញុំធ្លាប់នៅយូថា យូរណាស់ហើយ រដ្ឋនេះគេមិនសូវរើសអើងខ្មែរទេ ពីព្រោះភាគច្រើន ពួកគេជាអ្នក កាន់សាសនា ម៉ូម៉ិន និងគ្រឹស្ទាន កន្លែងណាក៏ឃើញព្រះវិហារគេដែរ ហើយទីក្រុងធំគេ ឃើញមាន ទៀមលក់ស្រាតែមួយ គេអត់មានលក់ស្រាតាមហាង លក់ម្ហូបទេ ។ល។

    ការដឹកនាំអាមេរិក គេប្រកាន់ប្រជាធិបតេយ្យសរីនិយម គេយកច្បាប់ជាធំ តែឥឡូវដូចជារយីករយាក ច្រើនមិនប្រក្រតីទេ ជាពិសេសតាំងពី អាគារពាណិជ្ជកម្ម ពិភពលោក ត្រូវបានវាយប្រហារមក គឺឃើញមានបក្សពួកពីរធំ (អាមេរិកាំង…និង បារាំង…) ។

    ប្រទេសកម្ពុជាយើង មិនអាចប្រៀបបាននិងអាគាំងទេ មិនបាច់និយាយ ខ្មាសគេ !

    រឿងប្រព័ន្ធនយោបាយ របស់ខ្ញុំៗមិនហ៊ាននិយាយថា គេយកទៅប្រើប្រាសទេ តែគួរអោយចាប់អារម្មណ៍ នៅពេលដែលខ្ញុំបាន ដាក់ពាក្យស្នើទៅរដ្ឋាភិបាលគេ គេយកចិត្តទុកដាក់ណាស់ ក្រសួងវថ្មីមួយដែល គេទើបបង្កើតឡើងបន្ទាប់ពី ព្រឹត្តិការណ៍ ៩/១១ គេរៀបចំ ៩០ ភាគរយដូចខ្ញុំបានស្នើ ហើយថែមទាំង ប្រាស្រ័យទាក់ទងខ្ញុំ យ៉ាងកក់ក្តៅ ដែលមិនធ្លាប់មានកាលពីដើមមក ធ្លាប់បានទទួលអំណរគុណ ពីប្រធានាធិបតី, ក្រសួងការបរទេស, និងប្រធានព្រឹទ្ធសភាផងដែរ មិនតែប៉ុណ្ណឹងទេ ស្ទើរគ្រប់សាស្ត្រា ចារ្យថ្នាក់ PhD. ទទួលស្គាល់ថាប្រព័ន្ធនេះល្អ ហើយពួកគេជម្រុញអោយខ្ញុំធ្វើទៅ គ្រូថ្នាក់ទស្សនវិទូ ក៏យល់ស្របដែរ បើប្រៀបធៀបប្រព័ន្ធនយោបាយវិញស៊ីដាច់ហើយ ! បើខ្ញុមធ្វើនេះមិនល្អទេ ច្បាស់ជា គ្មានពីណាគេមើលមុខយើង ចង់ស្គាល់យើង ឬទាក់ទងយើងឡើយ ! ។ល។

    សូមអរគុណ !

  2. Lovepeehs05 says:

    ស្វាគមន៍ខ្ញុំចូលចិត្តសេះ ! ខ្ញុំចង់និយាយអំពីសេះ ?

    • តើលោកពូចង់និយាយដើមអីអំពីសេះ? ញ៉ុមរង់ចាំស្ដាប់។

      • Lovepeehs05 says:

        អរគុណ រឿងទី១ ខ្លាចសេះណាស់ គេអោយនាំសេះ គេអោយជិះសេះ បែកអស់ និងគេអោយបររទេះសេះៗទាញធ្លាក់ថ្នល់ រឿងនេះច្បាស់ជា នេះមុនពេលគេអោយ មិត្តនារីមកជួយធ្វើការបន្តិច ។ ទី២ មកដល់អាមេរិកភ្លាម គេអោយធ្វើការងាររដ្ឋទួទៅ គេអោយដាក់ស្មៅសេះ កើបអាចម៍សេះ បោសសំអាតកន្លែងសេះផងដែរ សេះនោះមិនមែនតូចអី ធំៗណាស់ ស្មើក្បាល ខ្ពស់ជាក្បាល ទៅទៀត ដៃធ្វើផ្នែកសម្លឹងមើលវា ខ្លាចវាដាក់មួយជើងមក យ៉ាងម៉េចទេ ។ល។ ចង់ស្តាប់រឿងហ្នឹងទេ ?

        • តើយ៉ាងណាខ្លះរឿងនេះ សូមរ៉ាយរ៉ាប់មក។ សូមសួរលោកពូមួយ តើសេះនៅស្រុកគេ ពេលវាស្រែក (រោទ៍) វាប្រើភាសាអីដែរ? ហើយវាហូបម្ហូបសេះខ្មែរ ឬម្ហូបសេះបរទេស?

          • Lovepeehs05 says:

            សេះអាគាំង និងសេះខ្មែរ ស្រែកដូចគ្នា តែវាមិនចេះរោរ៍ទេ តែសើចដូចគ្នា ហើយវាមិនចេះហូបទេ ចេះតែស៊ី ស៊ីដូចសេះខ្មែរដែរ ហើយអត់មានម្ហូបទេ មានតែចំណីវា មានស្មៅ ចំបើង និងភ្លេចទៅហើយ យូរណាស់ហើយ ។ តែសេះនោះល្អៗណាស់ ប្រហែលជា សេះសំរាប់ប្រណាំងផងមើលទៅ តែប្រហែលសម្រាប់ប៉ូលិស និងរដ្ឋការគេ បរ នៅពេលបុណ្យ ទានម្តងៗ ពួកខ្ញុំគេអោយទៅជួយ រៀបចំពេលបុណ្យ ឯករាជ និង បុណ្យគ្រឹស្តម៉ាស់ គេអោយជួយ ដើរមើលចុះឡើង សប្បាយណាស់ ហើយចៅហ្វាយចូលចិត្តខ្ញុំណាស់ លើកបីដូចកូនក្មេងចឹង ម្យ៉ាងដែរ នៅរដ្ឋយូថា UTAH គេមិនចេះប្រកាន់ទេ ហើយកូនក្រមុំគេ ក៏រាក់ទាក់រាប់អានណាស់ នៅក្រុងហ្នឹងសំបូរអាគាំងសណាស់ មិនសូវឃើញខ្មៅទេ ។

            នៅពេលមួយនោះ គេអោយពូកខ្ញុំ សំអាតអាគារមួយធំ ជិតដល់ពេលគេធ្វើបុណ្យ ។ ខ្ញុំកើតឆ្ងល់ ដោយឃើញគេដាក់ កុងតាក់ បិទបើកសម្រាប់អគ្គីភ័យ ឬភ្លើងឆេះផ្ទះ នៅនឹងជញ្ជាំង ខ្ញុំមើលទៅ ដឹងថាសម្រាប់អាគ្គីភ័យហើយ តែមិនដឹងវាឮយ៉ាងម៉េច ។ នៅពេលប្រើក្រណាត់ជូត ជូតចុះជូតឡើង ធ្វើជាជូតចំពីលើកុងតាក់ ហើយសង្កត់វាចុះក្រោម ស្រាប់តែអាសេរ៉ែន ស្រែក ង៉ាវៗ ខ្លាំងឡើងៗ ផ្អើលគេផ្អើលឯង ហើយបន្តិចឃើញឡានទឹក សម្រាប់ពន្លត់ភ្លើងមកដល់ ភ្លាមដែរ ខ្ញុំភ័យណាស់ដែរ ខំយកដៃរុញ កុងតាក់ឡើងទៅលើវិញ តែវាមិនឈប់ស្រែកទេ ។ ដល់ពួកឡានទឹកមកដល់ គេសួរថាហេតុអី ខ្ញុំថា ខ្ញុំជូតជញ្ជាំង ប៉ះអាកុងតាក់ហ្នឹង វាស្រែក ង៉ាវៗ គេបិទវាទៅវវិញ ហើយប្រាប់ថា អ្នកឯងកំប៉ះវាទៀត វាសម្រាប់តែភ្លើងឆេះទេ ខ្ញុំឆ្លើយថា អូរចឹងទេ ! តាមពិតប៉ះដោយចេតនាសោះ ។ល។៚

          • អូ! ចឹងទេ។ សេះនៅស្រុកគេ វាប្រើភាសាសេះដែរតើ ញ៉ុមស្មានថាវាប្រើភាសាអាគាំង…ខំតែឆ្ងល់ យ៉ាប់មែនញ៉ុមនេះ។ ខ្ញុំប្រើពាក្យថា “ហូប និងពាក្យចំណី” ព្រោខ្ញុំឮថានៅស្រុកគេ គេឲ្យតម្លៃទៅលើសត្វ ហើយមានច្បាប់សម្រាប់ការពារសព្វសត្វទៀតផង ចុះរឿងហ្នឹងយ៉ាងមេច់វិញលោកពូ?

          • Lovepeehs05 says:

            អរគុណ រឿងភាសាអង្គ្លេស ប្រើសម្រាប់សត្វនិងមនុស្សដូចគ្នា កញ្ញាយល់ចឹងត្រូវហើយ តែខ្មែរយើងគេប្រើភាសាសត្វផ្សេងពីមនុស្ស ។ រឿងសិទ្ធិសត្វគេអោយសិទ្ធិប្រហាក់ប្រហែល មនុស្សដែរ (ឬក៏ចង់ជាងមនុស្សទៅទៀត!?) យើងមិនអាចធ្វើបាបសត្វបានឡើយ ។

            ដោយសារគេគោរពសិទ្ធិសត្វខ្លាំងចឹងហើយ ធ្វើអោយខ្ញុំអន់ចិត្តជាខ្លាំងជាមួយរដ្ឋការអាគាំង ដែលយកចិត្តទុកដាក់ខ្លាំងជាមួយសត្វ តែជាមួយមនុស្សខ្មែរយើង ឬអាស៊ីភាគអាគ្នេយ៍យើង គេបណ្តោយអោយកូនចៅខ្មែរ ម៉ុង លាវ ប្រើគ្រឿងញៀនតាមចិត្ត និងបង្កើតក្រុមក្មេងពាល កាប់សម្លាប់គ្នាតាមចិត្ត ដូចជាគេមិនចង់អើពើអ្វីទេ នៅពេលដែលយើងរាយការណ៍ប្រាប់គេ ហើយ គេធ្វើព្រងើយ តែសត្វវិញគេគិតគូរសម្បើមណាស់ ដោយបញ្ហានេះហើយ ធ្វើអោយខ្ញុំ អន់ចិត្តខ្លាំងមែនទែនថា ជីវិតមនុស្ស ខ្មែរ-លាវ-ម៉ុង អន់ជាងសត្វទៅទៀត ។ ចំពោះរដ្ឋបាលក្នុងតំបន់ ។

            ពីព្រោះមានពេលមួយនោះ មានកាសែតចុះ និងស្តាប់ពត៌មាន ឮថាគេចាប់មនុស្សធ្វើបាបសត្វ ឆ្កែ ដោយបោះវាចេញតាមបង្អួចឡាន នៅពេលកំពុងបើកបរ ផាកលុយមួយពាន់ដុល្លា ($1000) ដាក់គុកមួយឆ្នាំ ហើយមនុស្សយើង អត់ឃើញគេគិតគូរអីទេ បណ្តោយអោយប្រើគ្រឿងញៀន និងមានក្រុមក្មេងពាល ពាសពេញស្រុកភូមិ ។ ខ្ញុំបាននិយាយប្រាប់ទៅ រដ្ឋសភា ព្រឹទ្ធសភា រហូតដល់ទៅ ក្រសួង អែហ្វប៊ីអាយ ទៀតអោយគេគិតគូររឿងហ្នឹង នៅពាក់កណ្តាលនិងចុង ទសវត្សឆ្នាំ ៩០ និងដើមទសវត្សឆ្នាំ ២០០០ ។ល។

            កាលនោះខ្ញុំត្រូវបានគេប៉ងធ្វើឃាត តែដោយសារខ្ញុំដឹងខ្លួនទាន់ ពីព្រោះឃើញសកម្មភាព ចំឡែក គេចខ្លួនភ្លេត គេធ្វើមិនបាន នាំគ្នារត់ចោលស្រុក… ។ល។

          • ស្ដាប់ទៅដូចជាចម្លែកក្នុងចិត្ដ ហើយឆ្ងល់ថាហេតុអីបានជាគេធ្វើយ៉ាងហ្នឹង ជាពិសេសគេមិនយកចិត្ដទុកដាក់និងអ្នកប្រព្រឹត្ដិនូវគ្រឿងញៀន?

          • Lovepeehs05 says:

            រឿងហ្នឹងវាហួសចិត្ត បើនិយាយកូនក្មេងវិញ គេហៅថា កូនអានាថា គឺកូនក្មេងដែលគ្មាន ឪពុកម្តាយគ្រប់គ្រង តែមិនចឹងទេ ក្មេងៗទាំងអស់នោះ មានឪពុកម្តាយដែរ តែឪពុកម្តាយ ដូចជាគ្មានសិទ្ធិអំណាច ទៅនិយាយណែនាំក្មេងៗនោះបានទេ សង្ឃឹមទៅលើប៉ូលិសៗ គេមិន យកចិត្តទុកដាក់ នេះជាបញ្ហាមួយ វាត្រូវមានការសហការណ៍គ្នា ទាំងសងខាង ប៉ុន្តែពុំមែនទេ និយាយទៅចេះតែវែងឆ្ងាយ ។ នៅទីនោះមានមេធាវី (Lawyers) ច្រើនណាស់ បើមិនមានអ្នក ខូចទេច្បាស់ជារកលុយមិនបានទេ ។ល។

            និយាយបែរមករឿងខ្ញុំវិញម្តង ដោយសារតែនៅទីនោះ មានក្មេងនិងមនុស្សចាស់ខិលខូចច្រើន គេមិនសប្បាយចិត្តនឹងខ្ញុំជាអ្នក ធ្វើការងារខាងរក្សាសន្តិសុខ គេខ្លាចគេរកស៊ីខាងហ្នឹងមិនបាន តែតាមពិតខ្ញុំមិនដែលរុករឿងគេទេ ។ ថ្ងៃមួយខ្ញុំអង្គុយនិយាយប្រោកប្រាជ្ញជាមួយមិត្តភគ្រ នៅក្រោមដើមឈើរក្បែរថ្នល់មុខផ្ទះពួកម៉ាក អំពីរើងរៀនខាងក្បួនច្បាប់ ខាងរក្សាសន្តិសុខ ឬប៉ូលិស ពួកខាងក្មេងពាល ចាស់ពាល ប្រហែលជាគេមិនពេញចិត្ត គេចង់ប្រឡេះចញ តាមពិតពួកគេហ្នឹង គេតែងតែមករកពឹងពាក់ខាងខ្ញុំ អោយជួយយាមកាមនៅពេលគេធ្វើបុណ្យ ទានម្តងៗ ចឹងព្រៀបាននឹងសត្វក្រពើ មិនស្គាល់ម្ចាស់ ដែលខ្ញុំខំជួយ ដោយមិនយកកម្រៃ ។

            នៅពេលដែលពួកគេ ចង់ប្រឡេះខ្ញុំមិនបាន ដោយខ្ញុំបានដឹងនិងឃើញផែនការណ៍របស់គេ ហើយគេចខ្លួនផុតមួយរំពេចនោះ ពួគេកើតឆ្ងល់ ហេតុអ្វីបានជាខ្ញុំដឹងគេចខ្លួនបាត់ មួយរំពេច ចឹង ពីព្រោះឃើញមិញសោះ ទៅណា ? បន្ទាប់ពីគេមិនឃើញខ្ញុំ ក៏ពួកគេបានគេចខ្លួនបាត់ ទៅអស់ដែរ ហើយខ្ញុំបានដើរទៅផ្ទះខ្ញុំវិញដែរ ហើយបានរាយការណ៍ ទៅក្រសួងប៉ូលិសដែរ ស្រាប់តែស្អែកឡើងពួកជើងល្អទាំងនោះ នាំគ្នារត់ចោលស្រុកអស់ ទៅបាត់ប្រហែលបីខែ ស្រាប់តែមកវិញ ខ្ញុំមិនដឹងទេ តែមានយល់សប្តប្រាប់ថា ពួកក្រពើផុសចេញពីភក់ទៀត ហើយទើបពួកម៉ាកនិងអ្នកជិតខាងប្រាប់ថា ពួកអ្នកលេងមកវិញហើយ ចឹងយល់សប្តខ្ញុម ឆុតមែន តាមពិតយល់សប្តជួយប្រាប់គ្រប់ពេលវេលា បើមានគេចង់ធ្វើបាបខ្ញុំ តាំងពីសម័យ ខ្មែរក្រហមម្លេះ កេប្រាប់គ្រប់ពេលវេលា ។ល។

          • តើមានវិធីណាអត់លោកពូដើម្បីជួយស្ដារស្ថានភាពទាំងនេះ?

          • Lovepeehs05 says:

            មានតែប្រព័ន្ធនយោបាយ ឬគោលការណ៍ នយោបាយ ដែលខ្ញុំកំពុងចងក្រងហ្នឹង ដែលអាចជួយបាន ស្ថិតស្វិរចិរកាល បើមិនដូច្នោះទេ មិនអាចគងវង់បានយូរទេ មិនមែនចង់និយាយថា គេធ្វើមិនកើតនោះទេ កើតដែរតែវាមិនស្ថិតស្ថិរចិរកាល តែប៉ុណ្ណឹង ។ គ្មានអ្វីក្រៅពី រចនាសម្ព័ន្ធនយោបាយហ្នឹងទេ ។ ឥឡូវនេះ បើនរណាមួយថា គេគ្រាន់បើខាងហ្នឹង សុំអោយគេយកគោលនយោបាយ របស់គេ មកដេញដោលជុំគ្នា សាកលមើល !

          • តាមលោកពូរ៉ាយរ៉ាប លោកពូនៅរដ្ឋ យូថា សហរដ្ឋអាមេរិក តើមែនទេ? តើលោកពូយល់យ៉ាងណាដែរចំពោះការដឹកនាំរបស់អាមេរិក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស? ចុះការដឹកនាំរបស់ប្រទេសខ្មែរបច្ចុប្បន្ន អាចយកទៅប្រៀបធៀបជាមួយអាមេរិកបានខ្លះដែរឬអត់? តើរដ្ឋសភាអាមេរិកគេបានយកទៅសិក្សាហើយរឺនៅ ប្រព័ន្ធនយោបាយ ឬគោលការណ៍នយោបាយ ដែលលោកពូកំពុងចងក្រងហ្នឹង ? បើពិតមែននោះគឺជាមោទនាភាពដ៏ធំមួយហើយ។

  3. beanyim says:

    ស្រុកយើងគ្មានសេះធំ អញ្ចឹងហើយបានជាថតភាពយន្តមិនល្អមើលទាល់តែសោះ ។ មិនទាន់មានគេនាំពូជសេះធំៗចូល ឬមួយស្រុកយើងមិននិយមប្រើសេះមាឌធំ?

    • ប្រហែលដោយសារយើងមិនមានទេដឹងពូ ឬដោយសារយើងមាឌតូចមិនចូលចិត្ដជិះសេះធំ…ចា៎ស។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: