ក្នុងក្រុមដែលមានសន្ដានចិត្ដចេះជួយគ្នាទៅវិញទៅមក…ប្រសើរជាង…​!!!

​​  សូមទស្សនានូវ clip video អំពីសត្វស្រមោចដ៏ទូច ក្នុងគ្រាមានអាសន្ន …មិត្ដមានពីរ គឺមិត្ដអាក្រក់ និងមិត្ដល្អ។  មិត្ដល្អនៅរួមគ្នាច្រើនបានទៅជាក្រុមមិត្ដល្អ រីឯមិត្ដអាក្រក់នៅរួមចូលគ្នាច្រើនក៏បានទៅជាក្រុមមិត្ដអាក្រក់ដែរ។    មិត្ដអាក្រក់ដឹកនាំឲ្យយើងខិលខូច មិនជួយគ្នាក្នុងគ្រាអាសន្ន ចំណែកមិត្ដល្អមិនដឹកនាំឲ្យយើងខិលខូច ហើយចេះជួយយើងក្នុងគ្រាទុក្ខលំបាក។  ពាក្យចាស់លោកពោលថា “គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្ដុកចិត្ដហ្មួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង គប់ពាលសៅហ្មងជាប្រក្រតី”  ដូច្នេះដើរក្នុងក្រុមមានគ្នា ឬមានមិត្ដល្អ ដែលមានសន្ដានចិត្ដចេះជួយគ្នាទៅវិញទៅមកប្រសើរជាងដើរជាមូយមិត្ដអាក្រក់ !!! សុខចិត្ដដើរតែឯង មិនត្រូវដើរជាមួយមនុស្សអាក្រក់ទេ។

Advertisements
Comments
5 Responses to “ក្នុងក្រុមដែលមានសន្ដានចិត្ដចេះជួយគ្នាទៅវិញទៅមក…ប្រសើរជាង…​!!!”
  1. ជម្រាបសួរ ម្ចាស់ប្លុក …

    ថ្ងៃនេះទើបទំនេរ ហើយបានចូលឆែកសារ ក្នុងអ៊ិនធើណេត …
    ក្រោយពីបានឆ្លៀតតប វិចារខ្លះហើយ ក៏ឆ្លៀតពេលមកលេង ដល់ផ្ទះវិញម្ដង ..

    សុខសប្បាយយ៉ាងដូចម្ដេចដែរ នៅទីនោះ ? សូមអរគុណ ចំពោះខ្សែវិដេអូ មួយនេះ !ពិតជាមានន័យ !
    សូមអគុណ..

    • អរគុណច្រើនណាស់ដែលបានឆ្លៀតឪកាសចូលមកលេងផ្ទះដ៏កំសត់របស់នាងខ្ញុំ។ ខ្ញុំសុខសប្បាយជាធម្មតាទេ។ សូមស្វាគមន៏គ្រប់ពេល ហើយក៏សូមជូនពរសំណាងល្អផងដែរសម្រាប់ការដែលបានអញ្ជើញមកលេងនៅថ្ងៃនេះ ច៎ាស ។

      • ផ្ទះកំសត់ ???

        ផ្លាកបង្ហាញថា ” Brilliant Smiles ” ! ហេតុដូចម្ដេច បានជាផ្ទះ នេះ ជាផ្ទះ កំសត់ទៅរួច ?

        ( ខ្ញុំ និយាយលេងទេ! កុំឆ្លើយតប អី )
        បើមានពេលវេលាច្រើន ចាំខ្ញុំ នឹងឆ្លៀតចូលរួម ជាមួយ ..
        សូមអរគុណ

        ..

        • ច៎ាស សូមអរគុណម្ដងទៀត។ ខ្ញុំមានតែស្នាមញញឹមតែប៉ុណ្ណុះ ហើយខំញញឺមទៀតផង…ហិហេ…ដើម្បីបានជាលំអក្នុងផ្ទះ…មិនមានទ្រព្យធនអីដូចគេទេ ដូចជាគ្មានគំនិត និងអត្ថបទសម្រាប់ផ្សព្វផ្សាយជាដើម…សង្ឃឹមថាមិនប្រកាន់នឹងមកលេងទេណា។ ម៉្យ៉ាងទៀតប្លុកញ៉ុមទើបតែបង្កើតថ្មីក្នុងចំណោមប្លុកទាំងឡាយរបស់មិត្ដភ័គ្រ (បានទើបជាងមួយខែ) ហេតុនេះហើយធ្វើឲ្យផ្ទះញ៉ុមនេះបែរជាកំសត់ អត់ទ្រព្យធន មិនសូវមានបទពិសោធន៍ ។ល។

          • ពុំមានអ្វីធំធេង និងសំខាន់ជាងការព្យាយាម ទៀតនោះឡើយ ….
            ខ្ញុំវិញ ក៏គ្មានអ្វីពូកែ ដែរ តែមានតែកំលាំងចិត្ដ ម្យ៉ាង ទើបចេះតែសរសេរ អត្ថបទ បញ្ចូលទីនេះ
            ជាការចែករំលែកគ្នា​ យល់ដឹង តែប៉ុណ្ណោះ ..អ្នកខ្លះនៅស្រុកគេ ជួនកាលមិនមានសៀវភៅ
            ដែលខ្ញុំ កំពុងមាន នោះទេ ! ហេតុដូច្នោះ មានអ្វីអាចចែករំលែកបាន ខ្ញុំចេះតែចែករំលែកទៅ !
            បើនិយាយរឿងចេះដឹងជ្រៅជ្រះនោះ ខ្ញុំ មិនមានទេ! សូមអរគុណ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: