រឿងព្រះអាទិត្យ

ពេលដែលលោក ខុងជឺ កំពុងធ្វើតំណើរផ្សព្វផ្សាយទស្សនៈរបស់ខ្លួននៅភាគខាងកើតនៃប្រទេសចិន គាត់ក៏បានជួបនិងក្មេង ពីរនាក់ កំពុងប្រកែកសំដីគ្នាឡើងមុខក្រហមនៅតាមផ្លូវ ទើបគាត់សម្រូតខ្លួនពីលើខ្នងសេះ ដើម្បីចុះមកពិនិត្យមើលឲ្យដឹងរឿង ។  ពេលឃើញលោក ខុងជឺ ដើរមកដល់ដូច្នេះ​ ក្មេងទាំងពីរក៏ប្រជែងគ្នារៀបរាប់រឿងរ៉ាវឲ្យគាត់ស្ដាប់ ។

ក្មេងទីមួយ និយាយថា ៖
“ ខ្ញុំថា ពេលព្រឹក ព្រះអាទិត្យនៅជិតយើងជាង លុះដល់ពេលថ្ងៃត្រង់ ព្រះអាទិត្យ​ក៏កាន់តែខិតទៅឆ្ងាយ…”

“ មិនមែនទេ !!! …” ក្មេងទីពីរ ប្រកែក …
“ ពេលថ្ងៃ ព្រះអាទិត្យគួរតែនៅជិតជាង ហើយចំណែកពេលព្រឹក ព្រះអាទិត្យ​ គួរតែនៅឆ្ងាយជាង ទើបវាត្រូវ …

ក្មេងទីមួយប្រញ៉ាប់តំឡើងសំលេងបន្ថែម …
“ ឯងនិយាយខុសហើយ !!! ឯងមិនឃើញទេឬ ? នៅពេលព្រះអាទិត្យរះមានរូបរាងធំប៉ុនឆ័ត្រឯណោះ  តែលុះដល់ពេលថ្ងៃ ព្រះអាទិត្យបែរជាមានរូបរាងតូចប៉ុនចានបាយទៅវិញ នេះមិនមែនមកពីនៅឆ្ងាយទើបឃើញតូចទេឬ ? “

“ ឯងហ្នឹងហើយ ជាអ្នកខុស!!!…“   ក្មេងម្នាក់ទៀតប្រកែកញ៉ាញ…. “ នៅពេលព្រឹក ធាតុអាកាសត្រជាក់ស្រួល តែដល់ពេលថ្ងៃត្រង់ បែរជាក្ដៅដូចអង្គុយលើខ្ទះ អញ់ប្រាប់ឲ្យដឹងទៅ ! ប៉ុណ្ណឺងហើយនៅតែមិនមែនមកពី ព្រះអាទិត្យនៅជិតទៀតឬ បានជាក្ដៅដូច្នេះ ? ”

ក្មេងនីមួយៗ ពុំមាននរណាព្រមស្ដាប់ហេតុផលរបស់អ្នកណាម្ខាងឡើយ ទើបពួកគេសួរទៅលោក ខុងជឺ ឲ្យជួយកាត់សេចក្ដីឲ្យបានដឹងឈ្នះចាញ់ ។

This slideshow requires JavaScript.

ខុងជឺ ស្ដាប់ហើយ បានតែត្រឹមលើកដៃប្រណម្យលើដើមទ្រូង មិនព្រមនិយាយស្ដីអ្វីទាំងអស់ ។

កាលក្មេងទាំងពីរ បានឃើញហើយ នាំគ្នាទះដៃចំអក … “ ពុទ្ធោអ្ហើយ !!…មនុស្សចេះតែនាំគ្នាសរសើរថា ខុងជឺ ជាមនុស្សឆ្លាតគ្រប់យ៉ាងទៅកើត ? ដឹងអី រឿងប៉ុណ្ណឹងៗ ក៏គិតមិនឃើញដែរ ? ” …

បើអ្នកជា ខុងជឺវិញ តើត្រូវឆ្លើយយ៉ាងណា ???  តើនៅខាងក្មេងទីមួយ ឬទីពីរ ???

សូមអរគុណ…

ចម្លងចេញពី ប្លុក “តំណក់នៃក្ដីសង្ឃឹម

Advertisements
Comments
10 Responses to “រឿងព្រះអាទិត្យ”
  1. cambomaths says:

    ចម្លើយគឺថា ពេលព្រឹកនិងថ្ងៃគឺ ព្រះអាទិត្យនៅចម្ងាយដូចគ្នា!

    http://www.woodlands-junior.kent.sch.uk/time/seasons.htm

  2. Lovepeehs05 says:

    ខ្ញុំអត់សូវដឹងរឿងព្រះអាទិត្យដែរទេ តែស្របយោបល់ច្រើនជាមួយ Achharia ពីព្រោះនៅទៀបផែនដី មានពពកច្រើន ចំហាយចេញពីផែនដីច្រើន ទឹកច្រើន ហើយមានរុក្ខជាតិច្រើន ភ្នំច្រើន ធ្វើអោយត្រជាក់ជាង ព្រះអាទិត្យក៏ប្រហែលជានៅឆ្ងាយពីយើងជាង ។

    ចំណែកថ្ងៃត្រង់ ពុំសូវមានអ្វីឬពពកបាំងទេ ហើយចំណុចកំពូលផែនដី ឡើងខ្ពស់ជាងធម្មតា ដោយសារ ផែនដីយើងរាង្គមូលដូចបាល់ (ធ្វើអោយព្រះអាទិត្យមកជិតយើង !?) នេះបើតាមការពិចារណា របស់ខ្ញុំ ។ បើថាត្រូវទិញពិសារ ប៉ិនព្រះអាទិត្យមក ចែកគ្នាញាំ, មិនថាចឹង ? ឡាវកម្ពុជា !

  3. achharia says:

    កាលរៀនរូបវិទ្យាផ្នែកអុបទិកខ្ញុំធ្លាប់សួរគ្រូខ្ញុំដូច្នោះម្ដងដែរ
    តែគាត់ថាអត់ដឹងច្បាស់លាស់ទេរួចខំពន្យល់ទាំងមិនសូវសម ។

    ខ្ញុំគិតថា ព្រះអាទិត្យពេលព្រឹកនៅឆ្ងាយពីផែនដីជាងនៅពេល
    ថ្ងៃត្រង់ គឺឆ្ងាយជាងប្រហែលលើសពីប្រវែងកាំរបស់ផែនដីបន្តិច ។
    បានជាពេលព្រឹកយើងមើលឃើញព្រះអាទិត្យធំជាងហើយទទួល
    កំដៅក៏តិចជាងគឺព្រោះតែស្រទាប់អាកាសដែលព័ទ្ធជុំវិញផែនដី
    មានចំហាយទឹកផង ឧស្ម៍នច្រើនប្រភេទផង ដែលអាចអោយមាន
    អាំងឌិស n មួយមានតំលៃខុសគ្នាទៅនឹង n របស់សុញ្ញាកាស
    ដែលនៅឆ្ងាយពីផែនដីលើសពី១៥០គីឡូមែត្រ ។ គំហើញមាន
    លក្ខណៈស្រដៀងគ្នានេះ យើងអាចមើលត្រីឬគ្រាប់ឃ្លីមូលមួួយ
    ក្នុងកែវមានទឹក មើលពីលើចំនឹងឃើញឃ្លីមូលតូចជាងពេលមើល
    វាពីចំហៀង ។ ពេលព្រឹកត្រជាក់ជាងថ្ងៃត្រង់ ព្រោះពេលព្រឹក
    ជាពេលន្ទាប់ពីយប់ដែលបាំងម្លប់អស់១២ម៉ោងរួចមកហើយ
    ហើយពន្លឺមានកំដៅនាពេលព្រឹកដែលឆ្លងកាត់ស្រទាប់ចំហាយទឹក
    និងឧស្ម៍នដែលនៅព័ទ្ឌផែនដីក៏នៅបញ្ឆិតជាមុំលើសពីសូន្យអង្សា
    ត្រូវខ្សោយជាងនៅពេលថ្ងៃត្រង់ដែរ ។

  4. pkay_sour says:

    good story sis, they’re have their own reason so i also don’t know which right which wrong too 😮

  5. chansoratha says:

    great ….:)

  6. billyjames says:

    If I were Kung Jir (sorry I’m sure I got wrong spelling of his name), I would kick those kick ma nek ma jerng hoy denh tov go home si bai, kom oy norm knea pa kek ort pa youch. ^^

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: