សាលា​រាជធានី​ភ្នំពេញ បង្ហាញ​នូវ​រតនៈភ័​ណ្ឌ ២០ កន្លែង

ដកស្រង់ចេញពី CEN

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ បានដាក់​បង្ហាញ​តាម​គេហទំព័រ​របស់ខ្លួន នូវ​រតនៈភ័​ណ្ឌ ២០ កន្លែង​។ ទីតាំង​ទាំង​នោះ ជា​សំណង់​អាគារ​ចាស់​បុរាណ​សល់​ពី​សម័យ​បារាំង​។​

​ក្នុង​ដំណឹង​ចុះ​ផ្សាយ​តាម​គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ​២០១១ បង្ហាញថា ភ្នំពេញ​ជា​រាជធានី ដែល​មាន​ចំណាស់​ជិត ៦០០ ឆ្នាំ ប្រកប​ដោយ​វប្បធម៌ អរិយធម៌ ប្រពៃណី និង​ការរីកចំរើន មិនចេះចប់​មក​ដល់​បច្ចុប្បន្ន​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បានឧ​ទិ្ទស​ទំព័រ ដែល​មាន​រូបថត​រតនៈភ័​ណ្ឌ​និមួយៗ​ផង​នោះ ដល់​ការកសាង​ទីក្រុង​ភ្នំពេញ ពី​ប្រវត្តិ​កកើត នៃ​ភ្នំ​ដូនពេញ រហូតមកដល់​ដំណាក់កាល​ខ្មៅ​កក្វក់ និង​មកដល់​ការអភិវឌ្ឍន៍​សព្វថ្ងៃ​។ រាជធានី​ភ្នំពេញ មាន​ទីតាំង​អគារ​ល្បីៗ​មួយចំនួន ដែល​អាច​ឲ្យ​ចាត់ទុកថាជា រតនៈភ័​ណ្ឌ​នៃ​រាជធានី​។

​តាម​ការបង្ហាញ រតនៈភ័​ណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ទាំង ២០ ទីតាំង​នោះ រួមមាន​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តុលាការ​កំពូល វិមានឯករាជ្យ សួនច្បារ​វិមានឯករាជ្យ ក្រសួង​សេដ្ឋកិច្ច ក្រសួង​យុត្តិធម៌ ក្រសួង​ប្រៃសណីយ៍ បណ្ណាល័យ​ជាតិ សារមន្ទីរ​ជាតិ រតនាគារជាតិ មហាវិថី​ព្រះ​នរោត្តម សាលា​រាជធានី ព្រះបរមរាជវាំង រមណីយដ្ឋាន​វត្តភ្នំ ស្ថានីយ៍​រាជា​យ​ស្ម័យ​យាន្ត អគារ​ការិយាល័យ​យូណេស្កូ ផ្សារ​ធំថ្មី អគារ​បូរាណ សណ្ឋាគារឡឺ​រ៉ូយ៉ាល់ និង​គេហដ្ឋាន​ឯកជន​៕​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: