រាជានិយមកម្ពុជា៖ ព្រឹត្តិការណ៍​សំខាន់ពីរ​កំពុងកើត​ឡើង​ដំណាលគ្នា​

ខួបទី៧ឆ្នាំនៃការឡើងគ្រងរាជ្យរបស់​ព្រះបាទនរោត្តម​សីហមុនី​និងខួបគម្រប់​២០ឆ្នាំ​នៃការយាង​ត្រឡប់​មកកម្ពុជាវិញ​នៅចុងឆ្នាំ​១៩៩១ ​របស​សម្តេច​ឪ © ស៊ីវ​ ចាន់ណា

ខួបទី៧ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ ព្រះបាទនរោត្តម សីហមុនី និងខួបគម្រប់ ២០ឆ្នាំ នៃការយាង ត្រឡប់ មកកម្ពុជាវិញ នៅចុងឆ្នាំ ១៩៩១ របស សម្តេច ឪ © ស៊ីវ ចាន់ណា

ទន្ទឹម​នឹង​ព្រះរាជ​ពិធី​គម្រប់​ខួប​ទី​៧​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​ រាជ្យសម្បត្តិ​របស់​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​តុលា​នេះ​ ពិធី​បុណ្យ​ដ៏​អធិកអធម​មិន​ធ្លាប់​មាន​មួយ​ទៀត​នឹង​ត្រូវ​គេ​ប្រារព្ធ​ឡើង​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​ នោះ​គឺ​ខួប​គម្រប់​២០​ឆ្នាំ​នៃ​ការ​យាង​ត្រឡប់​មក​កម្ពុជា​វិញ​កាល​ពី​ចុង​ ឆ្នាំ​១៩៩១ ​របស់​សម្តេចឪ​ នរោត្តម សីហនុ។ ​គឺជា​ព្រះរាជ​ពិធី​បុណ្យ​ពីរ​ដែល​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ផ្សារ​ ភ្ជាប់​ទៅ​នឹង​របប​រាជា​និយម​នៅ​កម្ពុជា។

ថ្ងៃ​សៅរ៍​ទី​២៩​តុលា​នេះ​គឺជា​ខួប​គម្រប់​៧​ឆ្នាំ​នៃ​ការ​ឡើង​ គ្រង​រាជសម្បត្តិ​របស់​សម្តេច​ព្រះបរម​នាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ​ថ្ងៃ​នេះ ​ប្រទេស​កម្ពុជា​ទាំង​មូល​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​អបអរ​ចំពោះ​ការ​ឡើង​ គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ថ្មី។​នៅ​ភ្នំពេញ​ក៏ដូច​ជា​នៅ​តាម​ បណ្តា​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស​ដែរ​ ពិធី​បុណ្យ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ដោយ​មាន​ការ​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ ព្រះរាជា​ លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ ​និង​មាន​ការ​ប្រគំ​តន្ត្រី​ឬ​សម្តែង​សិល្បៈ​នានា​ផង។ ព្រះរាជ​ពិធី​បុណ្យ​ថ្ងៃ​នេះ​គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដែល​បាន​ កើត​ឡើង​កាលពី​៧​ឆ្នាំ​មុន​ដែល​កម្ពុជា​មាន​ព្រះមហាក្សត្រ​ថ្មី​មួយ​ ព្រះអង្គ​ទៀត​ គឺ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ បាន​ឡើង​គ្រង​រាជសម្បត្តិ​ បន្ទាប់​ពី​សម្តេចឪ​នរោត្តម សីហនុ ​ដែល​ជា​ព្រះបិតា​បាន​ប្រកាស​ចាក​ចេញ​ពី​ព្រះរាជបល្ល័ង្ក។ ​ថ្ងៃ​ទី​២៩​តុលា​ឆ្នាំ​២០០៤​ ក៏​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែរ​សម្រាប់​ប្រទេស​ កម្ពុជា​ក្នុង​ប្រវត្តិរាជានិយម​ដ៏​យូរលង់​របស់​ប្រទេស​នេះ។

នៅ​ថ្ងៃ​អាទិត្យ​ស្អែក​ ពិធី​បុណ្យ​ដ៏​ធំ​មួយ​ផ្សេង​ទៀត​មិន​ធ្លាប់​មាន​ក៏​នឹង​ត្រូវ​គេ​ប្រារព្ធ​ ឡើង​ដែរ​នៅ​ឯ​មុខ​ព្រះបរមរាជវាំង។ ​មនុស្ស​រាប់ម៉ឺន​នាក់ ​មក​ពី​គ្រប់​មជ្ឈដ្ឋាន ​មាន​ទាំង​សិស្ស ​និស្សិត​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​អ្នកមុខ​អ្នកការ​ទាំង​ឡាយ​នឹង​ចូល​រួម​អបអរ។ ​នោះ​គឺ​ជា​ពិធី​បុណ្យ​ខួប​គម្រប់​ទី​២០​ឆ្នាំ​គត់​នៃ​ការ​យាង​ត្រឡប់​មក​ មាតុប្រទេស​វិញ​របស់​សម្តេចឪ នរោត្តម សីហនុ ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​១៩៩១។ ​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សំខាន់​ដែរ​សម្រាប់​របត់​ នយោបាយ​ប្រទេស​កម្ពុជា ​ជា​ពិសេស​សម្រាប់​របប​រាជានិយម។ ​កាល​ពី​២០​ឆ្នាំ​មុន​ ក្រោយ​ពី​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ ​១៩៩១​ មិន​ដល់​មួយ​ខែ​ផង​ សម្តេចឪ ​ទ្រង់​ក៏​បាន​យាង​ត្រឡប់​ចូល​ប្រទេស​វិញ​បន្ទាប់​ពី​ព្រះអង្គ​បាន​អវត្តមាន ​ពី​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៦​មករា​ឆ្នាំ​១៩៧៩​មក ​ពោលគឺ​ព្រះអង្គ​ដែល​ត្រូវ​បាន​ខ្មែរក្រហម​ចាប់​ឃុំ​នៅ​ក្នុង​រាជវាំង​បាន​ ចាកចេញ​ពី​កម្ពុជា​មួយ​ថ្ងៃ​មុន​ការ​រំដោះ​ទីក្រុង​ភ្នំពេញ​ពី​របប​ ខ្មែរក្រហម​នៅ​ថ្ងៃ​៧​កមរា។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​ដំណើរ​យាង​ត្រឡប់​របស់​សម្តេចឪ​គឺ​ជា​ការ​ បើក​ឱកាស​ឲ្យ​មាន​ឡើង​វិញ​នូវ​របប​រាជានិយម​ទី២​នៅ​កម្ពុជា។​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក៏បាន​ចាប់​កំណើត​ឡើង​វិញ​ជា​ ផ្លូវការ។ ២០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​ពិធី​រម្លឹក​ខួប​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​ជាលើក​ដំបូង​នៅ​ថ្ងៃ​ អាទិត្យ​នេះ​។ ​និយាយ​ជារួម ​ព្រឹត្តិការណ៍​ទាំងពីរ​ដែល​កើត​ឡើង​នៅ​ចុង​សប្តាហ៍​នេះ​មាន​អត្ថន័យ​ ផ្សារភ្ជាប់​ទៅ​នឹង​របត់​នយោបាយ​ថ្មី​នៃ​ប្រទេស​ជាតិ​ផង ​និង​ការ​វិវឌ្ឍន៍​របប​រាជា​និយម​កម្ពុជា​ផង។

ជា​ការ​ពិត​ណាស់ ​បន្ទាប់​ពី​ការ​ចរចារ​កសន្តិភាព​ដ៏​យូរ​អង្វែង​រវាង​សម្តេច​ ហ៊ុន សែន ​តំណាង​ភាគី​រដ្ឋ​កម្ពុជា​ដែល​កាន់​អំណាច​ក្នុង​ប្រទេស ​ជាមួយ​នឹង​សម្តេច​ព្រះនរោត្តម ​សីហនុ ​តំណាង​ភាគី​អ្នក​តស៊ូ​ជាយដែន​ ក្រោម​ការ​ជ្រោមជ្រែង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ​នៅ​ទីបំផុត​ភាគី​ជម្លោះ​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្រមព្រៀង​ចុះ​ ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​បើក​ផ្លូវ​ ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ​និង​ការ​កកើត​របប​រាជានិយម​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​ រដ្ឋប្រហារ​កាលពី​ខែ​មីនា​ឆ្នាំ១៩៧០។ ​សម្តេចឪ​នរោត្តម ​សីហនុ ​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឡើង​គ្រង​រាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​កម្ពុជា ​សាជា​ថ្មី។ ​ប៉ុន្តែ ​មួយ​ទសវត្សរ៍​ក្រោយ​មក​ ព្រះអង្គ​បាន​ប្រកាស​បោះបង់​រាជបល្ល័ង្ក​កាលពី​ខែ​តុលា​ឆ្នាំ​២០០៤​ ដែល​ជា​ការ​បើក​ឱកាស​ឲ្យ​ព្រះរាជបុត្រ​របស់​ទ្រង់​គឺ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ បាន​ឡើង​គ្រង​រាជសម្បត្តិ​បន្ត។ ​ដូច្នេះ ​ប្រហែល​ជា​មិន​មែន​ជា​រឿង​ចៃ​ដន្យ​ទេ​ដែល​ពិធី​ខួប​គម្រប់​២០​ឆ្នាំ​នៃ​ការ ​យាង​ត្រឡប់​វិញ​របស់​អតីត​ព្រះមហាក្សត្រ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ចុង​ សប្តាហ៍​នេះ​ជាមួយ​គ្នា​នឹង​ព្រះរាជ​ពិធី​ខួប​គម្រប់​៧​ឆ្នាំ​នៃ​ការ​ឡើង​ គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ ​នរោត្តម សីហមុនី៕

Advertisements
Comments
3 Responses to “រាជានិយមកម្ពុជា៖ ព្រឹត្តិការណ៍​សំខាន់ពីរ​កំពុងកើត​ឡើង​ដំណាលគ្នា​”
  1. ជាការល្អណាស់ដែលប្រទេសកម្ពុជាយើង មានព្រះមហាក្សត្រិយ៍ជាម្លប់ដល់កូនចៅ ៕

  2. Lovepeehs05 says:

    មានសេចក្តីសប្បាយរីករាយណាស់ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត បានមកគង់នៅជាមួយកូនចៅ ជារៀងរហូតនោះ !

  3. Lovepeehs05 says:

    អបអរសាទរថ្ងៃកំណើត សម្តេចឪ សម្តេចតា សម្តេចតាទួត គម្រប់ ៨៩ ចូល ៩០ ព្រះវស្សា !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: