UN-Visak

vesak1ពេញបូណ៌មី ថ្ងៃ ១៥កើត ខែពិសាខ ខាងមុខនេះ គឺជាថ្ងៃដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយគឺ បុណ្យវិសាខបូជា។

ប្រការដ៏សំខាន់មួយទៀតគឺ អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។

ហេតុខ្លះៗដែលញ៉ាំងឱ្យមានការទទួលស្គាល់ដូចជា ១- ព្រះពុទ្ធសាសនាជាសាសនាដែលមានចំណាស់យូរជាង ២៥៦០ ឆ្នាំទៅហើយ… ២- ជាសាសនាមានគោលការណ៍សន្តិភាព និងអហិង្សារ មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣- ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង រាប់រយលាននាក់នាបច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា…។ល។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក្នុងសារស្តីពីទិវាវិសាខបូជា ឆ្នាំ២០១៤ ថ្លែងថា៖ «នាឱកាសបុណ្យវិសាខបូជាដែលជាការឧទ្ទិសដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន អង្គការសហប្រជាជាតិសូមចូលរួមជាមួយនិងប្រជាពលរដ្ឋរាប់លាននាក់ ទាំងពុទ្ធសាសនិក និងមិនមែនជាពុទ្ធសាសនិក ក្នុងការរំលឹក និងឆ្លុះបញ្ចាំងនូវដំណើរជីវិត និងការបង្ហាត់បង្រៀនរបស់ព្រះអង្គ។ សាររបស់ព្រះពុទ្ធអំពីសន្តិភាព ក្តីមេត្តាករុណាអាណិតអាសូរ និងសេចក្ដីស្រឡាញ់ [ដ៏បរិសុទ្ធ] របស់ព្រះអង្គចំពោះសព្វសត្វមានជីវិតទាំងឡាយទាំងពួង បានបង្ហាញប្រាប់ឱ្យយើងទាំងអស់គ្នាបើកបេះដូង ហើយស្រវាឱប [ជួយ] សមាជិកក្រុមគ្រួសារមនុស្សជាតិនៃយើង ជាពិសេសអ្នកទាំងឡាយណាដែលកំពុងត្រូវការ [កំពុងជួបការលំបាក]»។

ក្នុងសេចក្ដីថ្លែងសារនោះ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា៖ «ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធដែលត្រូវគ្រប់សម័យកាលនេះ នឹងជួយលើកទឹកចិត្តយើងឱ្យខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗជាច្រើន ដែលពិភពលោកកំពុងប្រឈមមុខលើវិស័យសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍ និងការគាំពារបរិស្ថាន។ យើងត្រូវតែលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួន ហើយគិតគូរពិចារណា និងធ្វើសកម្មភាពក្នុងនាមជាសមាជិកនៃសហគមន៍ពិភពលោកតែមួយ។

ព្រះពុទ្ធសាសនាឲ្យតម្លៃទៅលើព្រះធម៌ និងព្រះវិន័យ ពោលគឺច្បាប់ សេចក្ដីល្អ និងភាពថ្លៃថ្នូរ។ ដូច្នេះ យើងទាំងអស់គ្នាគួរចូលរួមគោរព និងលើកតម្កើងច្បាប់សាសនា និងច្បាប់សម្រាប់ប្រទេសជាតិ ព្រមទាំងចូលរួមកសាងអំពើដែលជាប្រយោជន៍ ។ល។

*បុណ្យវិសាខបូជា ប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់៖
1- ទ្រង់ប្រសូត្រ នៅថ្ងៃពេញបូណ៌មី ខែពិសាខ (ឆ្នាំច)
2- ទ្រង់ត្រាស់ដឹង នៅថ្ងៃពេញបូណ៌មី ខែពិសាខ (ឆ្នាំរកា) ក្នុងព្រះជន្ម ៣៥ ព្រះវស្សា និង
3- ទ្រង់បរិនិព្វាន នៅថ្ងៃពេញបូណ៌មី ខែពិសាខ (ឆ្នាំម្សាញ់) ក្នុងព្រះជន្ម ៨០ ព្រះវស្សា

អត្ថបទយោងៈ http://www.rfa.org/khmer/program/religion/visak-boja-04302015043241.html

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: