Path

You cannot travel on the Path before you have become that Path itself. ~ Buddha Advertisements

ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបី

🌷ហេតុអស្ចារ្យទាំងបី​ កើតឡើងនៅថ្ងៃពេញបូណ៌មី​ ខែពិសាខ​ ដូច២គ្នាគឺ៖ ១- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រ (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំច)🙏 ២- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹង (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំរកា)​ ក្នុងព្រះជន្ម ៣៥ ព្រះវស្សា🙏 ៣- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វាន (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់) ក្នុងព្រះជន្ម ៨០ ព្រះវស្សា🙏

UN-Visak

ពេញបូណ៌មី ថ្ងៃ ១៥កើត ខែពិសាខ ខាងមុខនេះ គឺជាថ្ងៃដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយគឺ បុណ្យវិសាខបូជា។ ប្រការដ៏សំខាន់មួយទៀតគឺ អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។ ហេតុខ្លះៗដែលញ៉ាំងឱ្យមានការទទួលស្គាល់ដូចជា ១- ព្រះពុទ្ធសាសនាជាសាសនាដែលមានចំណាស់យូរជាង ២៥៦០ ឆ្នាំទៅហើយ… ២- ជាសាសនាមានគោលការណ៍សន្តិភាព និងអហិង្សារ មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣- ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង រាប់រយលាននាក់នាបច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា…។ល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក្នុងសារស្តីពីទិវាវិសាខបូជា ឆ្នាំ២០១៤ ថ្លែងថា៖ «នាឱកាសបុណ្យវិសាខបូជាដែលជាការឧទ្ទិសដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន អង្គការសហប្រជាជាតិសូមចូលរួមជាមួយនិងប្រជាពលរដ្ឋរាប់លាននាក់ ទាំងពុទ្ធសាសនិក និងមិនមែនជាពុទ្ធសាសនិក ក្នុងការរំលឹក និងឆ្លុះបញ្ចាំងនូវដំណើរជីវិត និងការបង្ហាត់បង្រៀនរបស់ព្រះអង្គ។ សាររបស់ព្រះពុទ្ធអំពីសន្តិភាព ក្តីមេត្តាករុណាអាណិតអាសូរ និងសេចក្ដីស្រឡាញ់ [ដ៏បរិសុទ្ធ] … Continue reading

សារប្រធានាធិបតី អាមេរិកាំង ក្នុងបុណ្យវិសាខបូជា

ក្នុងខណៈពុទ្ធបរិស័ទ អាមេរិកាំង និងអង្គការសហប្រជាជាតិ ប្រារព្ធធ្វើពិធីបុណ្យ វិសាខបូជា លោកប្រធានាធិបតីអាមេរិកាំ បារាក់ អូបាម៉ា (Barack Obama) បានផ្ញើសារចូលរួមក្នុងកម្មវិធីបុណ្យនេះជាមួយពុទ្ធបរិស័ទទូទៅក្នុងពិភពលោកផងដែរ។ សូមចុចអានសាររបស់លោកប្រធានាធិបតីអាមេរិកខាងក្រោមនេះ ! សូមបញ្ជាក់ថា បុណ្យវិសាខបូជា នៅកម្ពុជា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ និង២១ ខែឧសាភា ខាងមុខនេះ ដើម្បីគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះពុទ្ធជាម្ចាស់ គឺថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ប្រសូត្រ ទ្រង់បានត្រាស់ដឹង និងទ្រង់បរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចៗគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ សូមអនុមោទនា បុណ្យវិសាខបូជា !!!

បុណ្យក្នុងព្រះពុទ្ធសាសនា

អក្សរដ៏ល្អវិចិត្រនេះចង់និយាយអំពីអ្វី? ពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យរំលឹកដល់ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រហៅថាបុណ្យអ្វីដែរ? ? ហើយធ្វើនៅថ្ងៃណា? ? ?  សូមលោកអ៊ុំ លោកពូ មាមីង បងប្អូន ជួយប្រាប់យកបុណ្យផងចុះណា សូមអរគុណ 🙏🙏🙏

ព្រះពោធិសត្វ និង​ពោធិចិត្ត

Buddha Teen

រូបគំនូរព្រះពុទ្ធកាលនៅជាកុមារភាព ទ្រង់គង់ធ្វើសមាធិពេលព្រះបីតារបស់ព្រះអង្គកំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ចំណែកអត្ថបទខាងក្រោមដកស្រង់ចេញពីសៀវភៅ “មាគ៌ាជីវិតនៃព្រះពោធិសត្វ” ១. ព្រះពោធិសត្វ និងពោធិចិត្ត «ព្រះពោធិសត្វ» គឺជាបុគ្គលម្នាក់ដែលតាំងចិត្តប្រាថ្នាឲ្យបានត្រាស់ដឹងជា ព្រះពុទ្ធ ដោយការខិតខំព្យាយាមសាងបុណ្យបារមីយ៉ាងស្វិតស្វាញជាទីបំផុត ។ ពាក្យថា «ពោធិសត្វ» សំដៅយកបុគ្គល និងមហាសត្វទាំងឡាយដែលប្រកបដោយចិត្តបុណ្យដ៏ទូលំទូលាយ ព្រមទាំងមានបញ្ញាដ៏ជ្រាលជ្រៅ ។ «ពោធិ» ជាពាក្យបាលីមានន័យថា បញ្ញាជាគ្រឿងត្រាស់ដឹង ។ «សត្ត» ពាក្យបាលី ឬ «សត្វ» ពាក្យសំស្ក្រឹត មានន័យថា បុគ្គលដែលជាប់ជំពាក់ក្នុងអារម្មណ៍ ឬបំណងណាមួយ ។ ដូច្នេះពាក្យថា «ពោធិសត្វ» មានន័យថា «បុគ្គលដែលមានចិត្តជាប់ជំពាក់ក្នុងការត្រាស់ដឹង ឬជាបុគ្គលដែលសាងចិត្តដើម្បីត្រាស់ដឹង» ។ ក្នុងន័យនេះ គម្ពីរមហាវគ្គដីកា ទីឃនិកាយ សម្ដែងថា ៖ បញ្ញាណាចាក់ធ្លុះនូវធម៌ដែលគួរដឹងតាមសភាពពិត ហេតុនោះឈ្មោះថា «ពោធិ» ។ បុគ្គលនោះឯងឈ្មោះថា «ពោធិសត្វ» ព្រោះជាអ្នកអនុគ្រោះនូវសត្វ ។ ហេតុនោះ ទើបលោកហៅថា បណ្ឌិតសត្វ ពុជ្ឈនកសត្វ គឺជាអ្នកប្រកបដោយ «ពោធិចិត្ត» ។   តើអ្វីទៅដែលហៅថាពោធិចិត្ត ? «ពោធិចិត្ត» មានន័យថា សន្ដានចិត្តនៃបុក្គលដែលមានករុណា និងឆន្ទះខ្ជាប់ខ្ជួនតែមួយគត់ ហើយធំជាងគេប្រចាំជិវិត … Continue reading

Religion & Science 

Science without religion is lame, religion without science is blind. ~ Albert Einstein