ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបី

🌷ហេតុអស្ចារ្យទាំងបី​ កើតឡើងនៅថ្ងៃពេញបូណ៌មី​ ខែពិសាខ​ ដូច២គ្នាគឺ៖ ១- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រ (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំច)🙏 ២- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹង (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំរកា)​ ក្នុងព្រះជន្ម ៣៥ ព្រះវស្សា🙏 ៣- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វាន (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់) ក្នុងព្រះជន្ម ៨០ ព្រះវស្សា🙏

UN-Visak

ពេញបូណ៌មី ថ្ងៃ ១៥កើត ខែពិសាខ ខាងមុខនេះ គឺជាថ្ងៃដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយគឺ បុណ្យវិសាខបូជា។ ប្រការដ៏សំខាន់មួយទៀតគឺ អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។ ហេតុខ្លះៗដែលញ៉ាំងឱ្យមានការទទួលស្គាល់ដូចជា ១- ព្រះពុទ្ធសាសនាជាសាសនាដែលមានចំណាស់យូរជាង ២៥៦០ ឆ្នាំទៅហើយ… ២- ជាសាសនាមានគោលការណ៍សន្តិភាព និងអហិង្សារ មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣- ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង រាប់រយលាននាក់នាបច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា…។ល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក្នុងសារស្តីពីទិវាវិសាខបូជា ឆ្នាំ២០១៤ ថ្លែងថា៖ «នាឱកាសបុណ្យវិសាខបូជាដែលជាការឧទ្ទិសដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន អង្គការសហប្រជាជាតិសូមចូលរួមជាមួយនិងប្រជាពលរដ្ឋរាប់លាននាក់ ទាំងពុទ្ធសាសនិក និងមិនមែនជាពុទ្ធសាសនិក ក្នុងការរំលឹក និងឆ្លុះបញ្ចាំងនូវដំណើរជីវិត និងការបង្ហាត់បង្រៀនរបស់ព្រះអង្គ។ សាររបស់ព្រះពុទ្ធអំពីសន្តិភាព ក្តីមេត្តាករុណាអាណិតអាសូរ និងសេចក្ដីស្រឡាញ់ [ដ៏បរិសុទ្ធ] … Continue reading

បុណ្យក្នុងព្រះពុទ្ធសាសនា

អក្សរដ៏ល្អវិចិត្រនេះចង់និយាយអំពីអ្វី? ពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យរំលឹកដល់ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រហៅថាបុណ្យអ្វីដែរ? ? ហើយធ្វើនៅថ្ងៃណា? ? ?  សូមលោកអ៊ុំ លោកពូ មាមីង បងប្អូន ជួយប្រាប់យកបុណ្យផងចុះណា សូមអរគុណ 🙏🙏🙏

ភ្នំសំពៅ​

 នឹកភ្នំសំពៅ បងនាំអូនទៅ ជួបជុំញាតិមិត្ត… ភ្នំសំពៅជារមណីដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ចម្ងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។ លើខ្នងភ្នំតំបន់កំសាន្តចែកជាបីសំខាន់ៗគឺៈ ទី១ កំពូលភ្នំមានព្រះវិហារដែលអ្នកអាចមើលឃើញពីចំងាយហៅថា “ប្រាង” ទី២ “ល្អាងផ្កាស្លា” ទី៣ “គិរីរម្យ” ។ ប្រាងគឺជាកន្លែងសម្រាប់ប្ររព្ធពីធីបុណ្យសាសនា ហើយអ្នកទេសចរណ៍អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ។ ល្អាងផ្កាស្លាជាអាស្រមរបស់ព្រះសង្ឃ ដូនជី តាជី។ នៅល្អាងផ្កាស្លាមានល្អាងជាច្រើនឋិតនៅក្នុងនោះដូចជា ល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងត្រជាក់។ គីរីរម្យមានវត្តមួយឋិតនៅទីនោះ និងមានល្អាងសំខាន់ពីរគឺល្អាងតែងខ្លួន និងល្អាងល្ខោន។ កាលពីសម័យប៉ុលពត ល្អាងទាំងពីរនេះជាកន្លែងសម្លាប់មនុស្ស។ គ្រោងឆ្អឹងមនុស្សជាច្រើន និងសំលៀកបំពាក់ត្រូវបានរៀបចំដាក់ក្នុងទ្រុងសំណាញ់យ៉ាងត្រឹមត្រូវ។ នៅក្បែរៗភ្នំសំពៅ មានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនិងរឿងព្រេងខ្មែរជាច្រើនគឺ “រឿងរាជកុល នាងរំសាយសក់” មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធតែរមណីយដ្ឋានធម្មជាតិ។ ………………….. ទេសភាពភ្នំសំពៅ         

Where and what to do in Cambodia?

Independent Monument, Phom Penh, Cambodia

​របៀបសំពះខ្មែរ KHMER SALUTATION

សូមជូនអត្ថបទដកស្រង់ពី អ្នកនិពន្ធវ័យក្មេង ដែលមានអត្ថន័យទាំងស្រុងដូចតទៅ៖ ដោយ​សង្កេត​ឃើញ​ថា​ ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​ ការ​ធ្វើ​គារវកិច្ច​គោរព​គ្នា​ទៅ​វិញ​ទៅមក​​ បាន​ប្រាស​ចាក​ពី​គុណ​ធម៌​ គុណ​តម្លៃ​ និង​របៀប​បែប​បទ​​ដ៏​ល្អ​ផូរ​ផង់​​ របស់​ដូន​តា​ខ្មែរ ទើប​ខ្ញុំ​លើក​យក​របៀបសំពះ​ខ្មែរមក​ចុះ​ផ្សាយនៅ​ទីនេះ ដោយ​សង្ឃឹម​ថាកូន​ខ្មែរ​គ្រប់​រូបនឹង​ពេញចិត្ត​ ហើយ​យក​ទៅ​អនុវត្ត​តាម។ ប្រការ​ម្យ៉ាង​ទៀត ខ្ញុំ​សង្កេត​ឃើញ​ថា មិនត្រឹម​តែ​ពិធីករ​ពិធីការិនីខ្មែរ​ តាមទូរទស្សន៍​តែប៉ុណ្ណោះ​ទេ សូម្បី​តែ​ថ្នាក់​ដឹកនាំ​ខ្មែរ ក៏​សំពះ​មិន​បាន​ត្រឹម​ត្រូវ​ដែរ គឺ​ធ្វើឡើង​ទាំង​ច្រងេង​ច្រងាង ដូច​ប្រញាប់​ទៅស្លាប់​ឯណាអ៊ីចឹង!!! សំពះខ្មែរ SAMPEAH ខ្មែរ​លើក​ដៃ​សំពះ ដោយ​លើក​ដៃ​ទាំង​ពីរ ផ្គុំ​គ្នាជា​រាង​ក្រពុំ​ឈូក ដោយ​សារ​ប្រជា​ជន​ខ្មែរ​ គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា។ The Khmer show of salutation or mutual recognition is to raise both hands, join palm to palm, like the lotus. សំពះ​កម្ពស់​ត្រឹម​ដើម​ទ្រូង​ CHEST មនុស្ស​ដែល​មាន​វ័យ​ ឬ​បុណ្យ​សក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្តិ​ គេគប្បី​លើក​ដៃ​សំពះ​គ្នាទៅវិញ​ទៅមក​ ដោយ​ដាក់​ដៃ​ត្រឹម​ដើម​ទ្រូង។ … Continue reading

របៀប​សំពះ​តាម​លក្ខណៈ​ខ្មែរ

Khmer salutation

តើអ្នកសំពះយ៉ាងណាដែរ?  សូមចុចអត្ថបទដើម្បីទស្សនាវីដេអូ ហើយឲ្យយោបល់!