Facebook 

Hello, Please follow me at my Facebook Page at:  https://www.facebook.com/rathmeavleng/

មកលេងចូលឆ្នាំស្រុកម៉ែ

សួស្តីឆ្នាំថ្មី! ! !    ពីកំពង់ចាម​ កំពង់ចិត្ត   ចូលឆ្នាំស្រុកម៉ែ ស្រុកស្រែភក្តី មកចូលឆ្នាំថ្មី ជួបជុំញាតិមិត្ត។ ជូនពរឆ្នាំថ្មី ស្រុកស្រែស្នេហ៍ពិត បងប្អូនឆ្ងាយជិត សូមសុខសួស្តី…! 

២០​ឆ្នាំ​នៃ​ការ​យាង​ត្រលប់​របស់​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​សីហនុ

ទិវា​អបអរ​សាទរ​ខួប​លើក​ទី ២០​ឆ្នាំ នៃ​ការ​យាង​ត្រលប់​ចូល​មាតុ​ប្រទេស​របស់​ព្រះ​មហា​វីរ​ក្សត្រ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​សីហនុ និង​ពិធី​ចំរើន​ព្រះ​ជន្មាយុ​ខួប​គម្រប់​៩០​ព្រះ​វស្សា។ ដោយ ប៉ែន បូណា សម្តេចឪ​ ​នរោត្តម​ សីហនុ​ ​បាន​​ប្រកាស​​ប្រាប់​​មហាជន​​ខ្មែរ​​ជា​​សាធារណៈ​​នៅ​​ថ្ងៃ​​នេះ​​ថា ​​ពី​​អំណេះ​ត​ទៅ​​ព្រះអង្គ​​នឹង​​គង់​​នៅ​​ក្នុង​​ប្រទេស​​ជា​​រៀង​​រហូត​​ ដោយ​​លែង​​ចាក​ចេញ​​ពី​​ប្រទេស​​ទៀត​​ហើយ។​​ អតីត​​ព្រះមហាក្សត្រ​​ព្រះជន្ម​​៨៩​​ព្រះវស្សា​​បាន​​ប្រកាស​​បែប​​នេះ​​នៅ​ ​ក្នុង​​អង្គ​​មិទ្ទិញ​​អបអរ​​ខួប​ ​២០​​ឆ្នាំ​​នៃ​​ការ​​យាង​​ត្រឡប់​​មក​​ប្រទេស​​វិញ​​របស់​​ព្រះអង្គ​​កាល​ ពី​​ថ្ងៃ​​ទី​១៤​​វិច្ឆិកា​ឆ្នាំ​​១៩៩១។​ ​អង្គ​​មិទ្ទិញ​ ​​ដែល​​មាន​​អ្នក​​ចូល​រួម​​ជាង​​៤​​ម៉ឺន​​នាក់​​ក៏​​ជា​​ ឱកាស​​ដែល​​សម្តេច​ឪ​​ និង​​លោក​​នាយក​​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​​រម្លឹក​​ឡើង​​វិញ​​អំពី​​ប្រវត្តិ​​នៃ​​នយោបាយ​​ផ្សះផ្សារ​​បង្រួប​​ បង្រួម​​ជាតិ។​ -Pictures from Radio Free Asia & from other friend.

រាជានិយមកម្ពុជា៖ ព្រឹត្តិការណ៍​សំខាន់ពីរ​កំពុងកើត​ឡើង​ដំណាលគ្នា​

នរោត្តម សីហនុ

ដោយ ប៉ែន បូណា ទន្ទឹម​នឹង​ព្រះរាជ​ពិធី​គម្រប់​ខួប​ទី​៧​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​ រាជ្យសម្បត្តិ​របស់​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​តុលា​នេះ​ ពិធី​បុណ្យ​ដ៏​អធិកអធម​មិន​ធ្លាប់​មាន​មួយ​ទៀត​នឹង​ត្រូវ​គេ​ប្រារព្ធ​ឡើង​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​ នោះ​គឺ​ខួប​គម្រប់​២០​ឆ្នាំ​នៃ​ការ​យាង​ត្រឡប់​មក​កម្ពុជា​វិញ​កាល​ពី​ចុង​ ឆ្នាំ​១៩៩១ ​របស់​សម្តេចឪ​ នរោត្តម សីហនុ។ ​គឺជា​ព្រះរាជ​ពិធី​បុណ្យ​ពីរ​ដែល​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ផ្សារ​ ភ្ជាប់​ទៅ​នឹង​របប​រាជា​និយម​នៅ​កម្ពុជា។ ថ្ងៃ​សៅរ៍​ទី​២៩​តុលា​នេះ​គឺជា​ខួប​គម្រប់​៧​ឆ្នាំ​នៃ​ការ​ឡើង​ គ្រង​រាជសម្បត្តិ​របស់​សម្តេច​ព្រះបរម​នាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ​ថ្ងៃ​នេះ ​ប្រទេស​កម្ពុជា​ទាំង​មូល​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​អបអរ​ចំពោះ​ការ​ឡើង​ គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ថ្មី។​នៅ​ភ្នំពេញ​ក៏ដូច​ជា​នៅ​តាម​ បណ្តា​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស​ដែរ​ ពិធី​បុណ្យ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ដោយ​មាន​ការ​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ ព្រះរាជា​ លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ ​និង​មាន​ការ​ប្រគំ​តន្ត្រី​ឬ​សម្តែង​សិល្បៈ​នានា​ផង។ ព្រះរាជ​ពិធី​បុណ្យ​ថ្ងៃ​នេះ​គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដែល​បាន​ កើត​ឡើង​កាលពី​៧​ឆ្នាំ​មុន​ដែល​កម្ពុជា​មាន​ព្រះមហាក្សត្រ​ថ្មី​មួយ​ ព្រះអង្គ​ទៀត​ គឺ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ បាន​ឡើង​គ្រង​រាជសម្បត្តិ​ បន្ទាប់​ពី​សម្តេចឪ​នរោត្តម សីហនុ ​ដែល​ជា​ព្រះបិតា​បាន​ប្រកាស​ចាក​ចេញ​ពី​ព្រះរាជបល្ល័ង្ក។ ​ថ្ងៃ​ទី​២៩​តុលា​ឆ្នាំ​២០០៤​ ក៏​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែរ​សម្រាប់​ប្រទេស​ កម្ពុជា​ក្នុង​ប្រវត្តិរាជានិយម​ដ៏​យូរលង់​របស់​ប្រទេស​នេះ។ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​ ពិធី​បុណ្យ​ដ៏​ធំ​មួយ​ផ្សេង​ទៀត​មិន​ធ្លាប់​មាន​ក៏​នឹង​ត្រូវ​គេ​ប្រារព្ធ​ ឡើង​ដែរ​នៅ​ឯ​មុខ​ព្រះបរមរាជវាំង។ ​មនុស្ស​រាប់ម៉ឺន​នាក់ ​មក​ពី​គ្រប់​មជ្ឈដ្ឋាន ​មាន​ទាំង​សិស្ស ​និស្សិត​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​អ្នកមុខ​អ្នកការ​ទាំង​ឡាយ​នឹង​ចូល​រួម​អបអរ។ ​នោះ​គឺ​ជា​ពិធី​បុណ្យ​ខួប​គម្រប់​ទី​២០​ឆ្នាំ​គត់​នៃ​ការ​យាង​ត្រឡប់​មក​ មាតុប្រទេស​វិញ​របស់​សម្តេចឪ នរោត្តម … Continue reading

Where and what to do in Cambodia?

Independent Monument, Phom Penh, Cambodia

It doesn’t matter when you get married as long as it is to the right person: Bhutan’s king

The wedding of Jigme Khesar Namgyel Wangchuck, King of Bhutan, and Jetsun Pema took place on October 13, 2011, at the Punakha Dzong in Punakha, Bhutan.

Courtesy Huffingtonpost   Bhutan’s fifth monarch, 31-year-old King Jigme Khesar Namgyel Wangchuk married 21-year-old commoner Jetsun Pema at a traditional Buddhist ceremony on Thursday morning. The wedding took place at a majestic monastery-fortress, the Palace of Great Happiness in Phunaka, the country’s old capital, which is about two hours away from Thimphu. The couple were … Continue reading

Thailand’s First Woman Prime Minister

Thaksin’s sister becomes Thailand’s first woman PM By THANYARAT DOKSONE Associated Press     Yingluck Shinawatra, the sister of an ousted Thai leader, vowed Monday to work for national reconciliation as she formally became the country’s first female prime minister. King Bhumibol Adulyadej certified her appointment as the country’s 28th prime minister with a royal … Continue reading