អក្សរ​ អង្គរ

ចេះអក្សរខ្មែរច្បាស់សាកអានលមើល ! ! !តើអក្សរក្បាច់ពន្លេចចេញជារូបផ្សេងៗនេះអានដូចម្តេច? សូមជួយឲ្យឈ្មោះយ៉ាងតិចពីរចំពោះរូបដែលអ្នករកឃើញក្នុងអក្សរនេះ។ សូមអរគុណ 🌷🌷🌷 សូមអរព្រះគុណព្រះភិក្ខុ Sina Yen ដែលបានឆ្លាក់អក្សរដ៏ល្អវិចិត្រនេះ🙏🙏🙏

បុណ្យក្នុងព្រះពុទ្ធសាសនា

អក្សរដ៏ល្អវិចិត្រនេះចង់និយាយអំពីអ្វី? ពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យរំលឹកដល់ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រហៅថាបុណ្យអ្វីដែរ? ? ហើយធ្វើនៅថ្ងៃណា? ? ?  សូមលោកអ៊ុំ លោកពូ មាមីង បងប្អូន ជួយប្រាប់យកបុណ្យផងចុះណា សូមអរគុណ 🙏🙏🙏

Buddha Teen

ព្រះពោធិសត្វ និង​ពោធិចិត្ត

រូបគំនូរព្រះពុទ្ធកាលនៅជាកុមារភាព ទ្រង់គង់ធ្វើសមាធិពេលព្រះបីតារបស់ព្រះអង្គកំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ចំណែកអត្ថបទខាងក្រោមដកស្រង់ចេញពីសៀវភៅ “មាគ៌ាជីវិតនៃព្រះពោធិសត្វ” ១. ព្រះពោធិសត្វ និងពោធិចិត្ត «ព្រះពោធិសត្វ» គឺជាបុគ្គលម្នាក់ដែលតាំងចិត្តប្រាថ្នាឲ្យបានត្រាស់ដឹងជា ព្រះពុទ្ធ ដោយការខិតខំព្យាយាមសាងបុណ្យបារមីយ៉ាងស្វិតស្វាញជាទីបំផុត ។ ពាក្យថា «ពោធិសត្វ» សំដៅយកបុគ្គល និងមហាសត្វទាំងឡាយដែលប្រកបដោយចិត្តបុណ្យដ៏ទូលំទូលាយ ព្រមទាំងមានបញ្ញាដ៏ជ្រាលជ្រៅ ។ «ពោធិ» ជាពាក្យបាលីមានន័យថា បញ្ញាជាគ្រឿងត្រាស់ដឹង ។ «សត្ត» ពាក្យបាលី ឬ «សត្វ» ពាក្យសំស្ក្រឹត មានន័យថា បុគ្គលដែលជាប់ជំពាក់ក្នុងអារម្មណ៍ ឬបំណងណាមួយ ។ ដូច្នេះពាក្យថា «ពោធិសត្វ» មានន័យថា «បុគ្គលដែលមានចិត្តជាប់ជំពាក់ក្នុងការត្រាស់ដឹង ឬជាបុគ្គលដែលសាងចិត្តដើម្បីត្រាស់ដឹង» ។ ក្នុងន័យនេះ គម្ពីរមហាវគ្គដីកា ទីឃនិកាយ សម្ដែងថា ៖ បញ្ញាណាចាក់ធ្លុះនូវធម៌ដែលគួរដឹងតាមសភាពពិត ហេតុនោះឈ្មោះថា «ពោធិ» ។ បុគ្គលនោះឯងឈ្មោះថា «ពោធិសត្វ» ព្រោះជាអ្នកអនុគ្រោះនូវសត្វ ។ ហេតុនោះ ទើបលោកហៅថា បណ្ឌិតសត្វ ពុជ្ឈនកសត្វ គឺជាអ្នកប្រកបដោយ «ពោធិចិត្ត» ។   តើអ្វីទៅដែលហៅថាពោធិចិត្ត ? «ពោធិចិត្ត» មានន័យថា សន្ដានចិត្តនៃបុក្គលដែលមានករុណា និងឆន្ទះខ្ជាប់ខ្ជួនតែមួយគត់ ហើយធំជាងគេប្រចាំជិវិត … Continue reading

មកលេងចូលឆ្នាំស្រុកម៉ែ

សួស្តីឆ្នាំថ្មី! ! !    ពីកំពង់ចាម​ កំពង់ចិត្ត   ចូលឆ្នាំស្រុកម៉ែ ស្រុកស្រែភក្តី មកចូលឆ្នាំថ្មី ជួបជុំញាតិមិត្ត។ ជូនពរឆ្នាំថ្មី ស្រុកស្រែស្នេហ៍ពិត បងប្អូនឆ្ងាយជិត សូមសុខសួស្តី…! 

ភ្នំសំពៅ​

 នឹកភ្នំសំពៅ បងនាំអូនទៅ ជួបជុំញាតិមិត្ត… ភ្នំសំពៅជារមណីដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ចម្ងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។ លើខ្នងភ្នំតំបន់កំសាន្តចែកជាបីសំខាន់ៗគឺៈ ទី១ កំពូលភ្នំមានព្រះវិហារដែលអ្នកអាចមើលឃើញពីចំងាយហៅថា “ប្រាង” ទី២ “ល្អាងផ្កាស្លា” ទី៣ “គិរីរម្យ” ។ ប្រាងគឺជាកន្លែងសម្រាប់ប្ររព្ធពីធីបុណ្យសាសនា ហើយអ្នកទេសចរណ៍អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ។ ល្អាងផ្កាស្លាជាអាស្រមរបស់ព្រះសង្ឃ ដូនជី តាជី។ នៅល្អាងផ្កាស្លាមានល្អាងជាច្រើនឋិតនៅក្នុងនោះដូចជា ល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងត្រជាក់។ គីរីរម្យមានវត្តមួយឋិតនៅទីនោះ និងមានល្អាងសំខាន់ពីរគឺល្អាងតែងខ្លួន និងល្អាងល្ខោន។ កាលពីសម័យប៉ុលពត ល្អាងទាំងពីរនេះជាកន្លែងសម្លាប់មនុស្ស។ គ្រោងឆ្អឹងមនុស្សជាច្រើន និងសំលៀកបំពាក់ត្រូវបានរៀបចំដាក់ក្នុងទ្រុងសំណាញ់យ៉ាងត្រឹមត្រូវ។ នៅក្បែរៗភ្នំសំពៅ មានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនិងរឿងព្រេងខ្មែរជាច្រើនគឺ “រឿងរាជកុល នាងរំសាយសក់” មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធតែរមណីយដ្ឋានធម្មជាតិ។ ………………….. ទេសភាពភ្នំសំពៅ         

Religion & Science 

Science without religion is lame, religion without science is blind. ~ Albert Einstein  

ភ្លឺឡើងបាត់ស្នេហ៍