Path
You cannot travel on the Path before you have become that Path itself. ~ Buddha
សង្គមអត់ច្បាប់តើរស់នៅយ៉ាងណា?
ការរស់នៅក្នុងសង្គមមួយដែលអត់ច្បាប់ គួរឲ្យភ័យខ្លាចបីដូចរស់នៅក្នុងសង្គមសត្វកាចសាហាវ ខាំសុីសាច់គ្នាតាមកម្លាំងគួរឲ្យតក់ស្លុត 😁
A lil of 😂😂😂
A lil of wedding party, birthday, party and yes, lil of crazy me with u 😂😂😂
ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបី
🌷ហេតុអស្ចារ្យទាំងបី កើតឡើងនៅថ្ងៃពេញបូណ៌មី ខែពិសាខ ដូច២គ្នាគឺ៖ ១- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រ (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំច)🙏 ២- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹង (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំរកា) ក្នុងព្រះជន្ម ៣៥ ព្រះវស្សា🙏 ៣- 🌷ព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វាន (នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់) ក្នុងព្រះជន្ម ៨០ ព្រះវស្សា🙏
UN-Visak
ពេញបូណ៌មី ថ្ងៃ ១៥កើត ខែពិសាខ ខាងមុខនេះ គឺជាថ្ងៃដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយគឺ បុណ្យវិសាខបូជា។ ប្រការដ៏សំខាន់មួយទៀតគឺ អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។ ហេតុខ្លះៗដែលញ៉ាំងឱ្យមានការទទួលស្គាល់ដូចជា ១- ព្រះពុទ្ធសាសនាជាសាសនាដែលមានចំណាស់យូរជាង ២៥៦០ ឆ្នាំទៅហើយ… ២- ជាសាសនាមានគោលការណ៍សន្តិភាព និងអហិង្សារ មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣- ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង រាប់រយលាននាក់នាបច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា…។ល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក្នុងសារស្តីពីទិវាវិសាខបូជា ឆ្នាំ២០១៤ ថ្លែងថា៖ «នាឱកាសបុណ្យវិសាខបូជាដែលជាការឧទ្ទិសដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន អង្គការសហប្រជាជាតិសូមចូលរួមជាមួយនិងប្រជាពលរដ្ឋរាប់លាននាក់ ទាំងពុទ្ធសាសនិក និងមិនមែនជាពុទ្ធសាសនិក ក្នុងការរំលឹក និងឆ្លុះបញ្ចាំងនូវដំណើរជីវិត និងការបង្ហាត់បង្រៀនរបស់ព្រះអង្គ។ សាររបស់ព្រះពុទ្ធអំពីសន្តិភាព ក្តីមេត្តាករុណាអាណិតអាសូរ និងសេចក្ដីស្រឡាញ់ [ដ៏បរិសុទ្ធ] … Continue reading
សារប្រធានាធិបតី អាមេរិកាំង ក្នុងបុណ្យវិសាខបូជា
ក្នុងខណៈពុទ្ធបរិស័ទ អាមេរិកាំង និងអង្គការសហប្រជាជាតិ ប្រារព្ធធ្វើពិធីបុណ្យ វិសាខបូជា លោកប្រធានាធិបតីអាមេរិកាំ បារាក់ អូបាម៉ា (Barack Obama) បានផ្ញើសារចូលរួមក្នុងកម្មវិធីបុណ្យនេះជាមួយពុទ្ធបរិស័ទទូទៅក្នុងពិភពលោកផងដែរ។ សូមចុចអានសាររបស់លោកប្រធានាធិបតីអាមេរិកខាងក្រោមនេះ ! សូមបញ្ជាក់ថា បុណ្យវិសាខបូជា នៅកម្ពុជា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ និង២១ ខែឧសាភា ខាងមុខនេះ ដើម្បីគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះពុទ្ធជាម្ចាស់ គឺថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ប្រសូត្រ ទ្រង់បានត្រាស់ដឹង និងទ្រង់បរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចៗគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ សូមអនុមោទនា បុណ្យវិសាខបូជា !!!
Hello, Please follow me at my Facebook Page at: https://www.facebook.com/rathmeavleng/